ក្រុមតោខៀវ Chelsea មានបំណងចង់ចុះហត្ថលេខានាំយកវីរបុរស Eden Hazard ពីក្រុម Real Madrid មកកាន់ទឹកដី Stamford Bridge វិញ។ខ្សែបម្រើនាំលេងសញ្ជាតិប៊ែលហ្សិករូបនេះគឺជាសមាជិកដ៏សំខាន់កំលុងពេលបង្ហាញខ្លួនអោយក្លឹបចន្លោះឆ្នាំ ២០១២ និង ២០១៩ ដោយជួយក្រុមឈ្នះពាន Premier League ២ដង និង Europa league ១ដង មុនពេលផ្ទេរទៅក្រុមម្ចាស់ជើងឯកអេស្បាញដោយចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។

ទោះយ៉ាងណាអាជីពរបស់កីឡាករមានវ័យបច្ចុប្បន្ន ៣០ ឆ្នាំរូបនេះមិនបានសមប្រកបនិងទទួល បរាជ័យនៅឯកីឡដ្ឋាន Santiago Bernabeu ដោយជួបប្រទះបញ្ហារបួសសដាច់ដុំ ។ យ៉ាងណាមិញ អតីតកីឡាករ Lille រូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានតែ៤ គ្រាប់និងបង្កើតឪកាស ៧ លើកក្នុង៣៥ប្រកួត។

រដូវកាលនេះ Hazard រកគ្រាប់បាល់ស៊ុតបញ្ចូលទីបានតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ១៣ ប្រកួតសម្រាប់ក្រុមលោក Zinedine Zidane ពោលគឺ៥ប្រកួតចុងក្រោយនៅលីកកំពូលអេស្បាញមុនជួបបញ្ហារបួសសាថ្មីនាពេលនេះ។

ប្រភព: Sportsmole