Arsenal នៅតែមិនទាន់ប្រាកដថាដាក់បញ្ចូលខ្សែបម្រើ Thomas Parteyរឺ Emile Smith Rowe ក្នុងជំនួបជាមួយ Man.United បន្ទាប់ពី Partey ជួបប្រទះបញ្ហារបួសនៅតង់ទី ២ ពេល Arsenal ផ្តួល Southampton កាលពីថ្ងៃអង្គារ ខណៈកីឡាករអន្តរជាតិហ្គាណាដែលលេងបានតែ ៦ ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League រដូវកាលនេះ ។

លោក Arteta បានលើកឡើងក្នុងសន្និសិទសារពត៌មានកាលពីថ្ងៃព្រហស្បត្ត៏ថាក៏និង ត្រៀមដាក់ កម្លាំងថ្មីបន្ថែមទៀតផងដែរគឺខ្សែបម្រើអន្តរជាតិស៊ុយអ៊ែត Martin Odegaard ដែលក្លឹបទើបតែខ្ចីជើងពីក្រុម Real Madrid ខណៈខ្សែប្រយុទ្ធឆ្នើម Aubameyang បានវិលត្រលប់មកកាន់ទីក្រុងឡុងដ៏ វិញក្រោយពីមានភារកិច្ចផ្ទាល់ខ្លួនជាមួយម្តាយ ហើយបានអវត្តមាន២ប្រកួតកន្លងមក។

ទោះយ៉ាងណាអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញនៅមិនទាន់ប្រាកដនៅឡើយថា និង ដាក់កីឡាករអន្តរជាតិហ្គាបុងរូបនេះ ចូលលេងក្នុងជំនួបដ៏សំខាន់ជាមួយក្រុមភ្ញៀវ Man.Utd រឺយ៉ាងណានោះទេ?។

ប្រភព:Goal