គ្រូបង្វឹកក្រុមម្ចាស់ផ្ទះ Tottenham លោកJose Mourinho បានបញ្ជាក់ប្រាប់ថាខ្សែប្រយុទ្ធឆ្នើម Harry Kane ប្រឈមនឹងអវត្តមានសប្តាហ៏មួយចំនួនបន្ទាប់ពីទទួលរងរបួសកជើងទាំងពីរក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៩ពេលចាញ់ក្រុមភ្ញៀវ Liverpool ក្នុងលទ្ធផល៣ទល់និង១កាលពីយប់ថ្ងៃសុក្រ ។
កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៧ ឆ្នាំរូបនេះមានបញ្ហារបួសកជើងដល់ទៅ៤ដងរយៈពេល៥ឆ្នាំទៅហើយនោះត្រូវការការពារបាលក្នុងពេលប៉ះទង្គិចជាមួយប្រធានក្រុម Jordan Henderson មុនពេលត្រូវរងរបួសកជើងខាងស្តាំបន្ថែមទៀតពេលរងការប៉ះទង្គិចពីសំណាក់ខ្សែបម្រើ Thiago Alcantara ។
ទោះយ៉ាងណា Kane ដែលធ្លាប់រងរបួសលើបញ្ហា កជើងនេះពីពេលមុនត្រូវបានប្តូរជំនួសដោយខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Erik Lamela នៅពេលបញ្ចប់តង់ទី១។
ប្រភព: BBC