ក្លិបតោខៀវ Chelsea បានតែងតាំងលោក Thomas Tuchel អតីតគ្រូបង្វឹកក្រុម Paris St-Germain ជាអ្នកចាត់ការថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល ១៨ ខែជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់វ័យ៤៧ ឆ្នាំដែលធ្លាប់ ឈ្នះពានរង្វាន់លីកកំពូលចំនួនពីរលើក និង ពាន French Cup ព្រមទាំងFrench League Cup ជាមួយ PSG បាននិយាយថា :ខ្ញុំអន្ទៈសារចងដឹកនាំក្រុមថ្មីរបស់ខ្ញុំនិងប្រកួតប្រជែងក្នុងលីកដ៏រំភើបបំផុតក្នុងពិភពបាល់ទាត់។ លោក Tuchel បានបញ្ចាក់បន្ថែមទៀតថាៈ យើងទាំងអស់គ្នាមានការគោរពចំពោះស្នាដៃរបស់អតីតគ្រូបង្វឹក Frank Lampard និងកេរ្តិ៍ដំណែលដែលគាត់បានជួយក្រុមរយៈពេលកន្លងមក ។

ក្រុមតោខៀវ Chelsea បានបណ្តេញលោក Frank Lampard ចេញពីតំណែងកាលពីថ្ងៃច័ន្ទបន្ទាប់ពីចូលមកដឹកនាំ អស់រយៈពេល ១៨ ខែនិងឈ្នះតែ មួយលើក ក្នុងការប្រកួតលីកកំពូលចំនួន ៥ ដងចុងក្រោយ។ អតីតគ្រូបង្វឹក Dortmund រូបននេះបានក្លាយជាគ្រូបង្វឹកឈុតធំទី ១១ ដែលត្រូវបានតែងតាំងដោយប្រធក្លឹបតោខៀវលោក Roman Abramovich ចាប់តាំងពីមហាសេដ្ឋីសញ្ជាតិរុស្សីរូបនេះបានទិញក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នៅឆ្នាំ ២០០៣ ។

ប្រភព: BBC