អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាសលោក Jose Mourinho រូបលោកនិងពិចារណាយ៉ាងយកចិត្តទុកដាក់បំផុតមុននិងផ្តល់ឪកាសឱ្យកីឡាករ Gareth Bale ចូលលេងជម្រើសដំបូងនោះ។លោក Mourinho បន្តថា ការលេងស៊ីសង្វាក់គ្នាពេលហ្វឹកហាត់រួមក្រុមនិងផ្តោតលើការលេងរាល់ពេលវេលានោះជាកត្តាសំខាន់ដែលរូបលោកចង់បាន។

ទោះយ៉ាងណាគ្រូបង្វឹកអន្តរជាតិព័រទុយហ្គាល់រូបនេះបានទទូចថាខ្សែបម្រើ-ប្រយុទ្ធស្លាបដែលត្រូវបានក្លឹប ខ្ចីជើង ពីក្រុម Real Madrid ត្រូវតែហ្វឹកហាត់និងពង្រឹងទម្រង់លេងរបស់ខ្លួនអោយប្រសើរឡើងវិញដើម្បីមានឪកាស ចូលលេងជម្រើស១១នាក់បានទៀងទាត់នោះ។គួរបញ្ជាក់ថាកីឡាករអន្តរជាតិវេលរូបនេះបានវិលត្រលប់មកចូលរួមជាមួយអតីតក្លឹប Tottenham កាលពីដើមរដូវកាលនេះប៉ុន្តែចូលលេងបានតែ ១១ ដងប៉ុណ្ណោះនិង៤ដងនៅ ក្របខ័ណ្ឌ Premier League ក្រៅពីនោះគឺក្របខណ្ឌ Europa League ដោយសារបញ្ហារបួសជាឧបសគ្គ មួយសំខាន់ផងដែរ។

យ៉ាងណាមិញ Bale អាចនិងត្រូវក្លឹបដាក់អោយលេងក្នុងជំនួបជាមួយ Wycombe នៅសប្តាហ៍នេះសម្រាប់ការប្រកួតពានរង្វាន់ FA Cup ស្របពេល លោក Mourinho និងនៅតែបន្តតាម ដានទម្រង់លេងរបស់កីឡាករវ័យ៣១ឆ្នាំរូបនេះបន្តទៀត។

ប្រភព: Goal