Luka Jovic ខិតកាន់តែកៀកក្នុងការបញ្ចប់ក្តីសុបិន្តដ៏អាក្រក់ជាមួយក្រុមReal Madrid បន្ទាប់ពីពួកគេត្រៀមអនុញ្ញាតិអោយខ្សែប្រយុទ្ធអន្តរជាតិស៊ែបីរូបនេះចាកចេញពីកីឡាដ្ឋាន Santiago Bernabeu ទៅកាន់អតីតក្លឹប Eintracht Frankfurt។

កំលុងពេលទីផ្សារដោះដូរកីឡាករលើកទី២កំពុងបើកដំណើរការជាង១សប្តាហ៏មកនេះ ភ្នាក់ងាររបស់កីឡាករវ័យ២៣ឆ្នាំរូបនេះ កំពុងធ្វើការចរចារជាមួយក្រុមការពារតំណែងជើងឯកអេស្បាញដើម្បីផ្ទេរយករូបគេទៅកាន់ទឹកដីអាឡឺម៉ង់វិញ។ ស្របពេលជាមួយគ្នានេះមាន AC Milan និងក្លឹប Wolves ក៏សម្តែងការចាប់អារម្មណ៍ចង់បានរូបគេទៅរួមក្រុមផងដែរ។
នាយកប្រតិបត្តិផ្នែកកីឡាប្រចាំក្លឹប Frankfurt លោក Fredi Bobic បានប្រាប់គេហទំព័រ Sky នៅថ្ងៃអង្គារនេះថាៈ ប្រសិនជាដំណើរការប្រព្រឹត្តទៅបានរលូន នោះយើងនិងទទួលបានគាត់ត្រលប់មកវិញបន្ទាប់ពីរូបគេចាកចេញទៅកាលពីឆ្នាំ២០១៩ ។

រដូវកាលថ្មីនេះ Jovic មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane នោះទេ ទោះបីជារូបគេ ដឹងថាចង់បង្ហាញសមត្ថភាពនិងអភិវឌ្ឃខ្លួនដើម្បីជួយក្លឹបវិញយ៉ាងណាក៏ដោយ។

ប្រភព: Goal