ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Braut Haaland បានរកគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ខណៈ Jadon Sancho រក បានមួយគ្រាប់បាល់ និង បង្កើតឪកាសអោយ Haaland រកគ្រាប់បាល់មួយគ្រាប់ផងដែរក្នុងជ័យជំនះ៣ទល់និង១លើក្រុមម្ចាស់ផ្ទះ RB Leipzig Dortmund រារាំងក្តីសង្ឃឹមក្លឹប RB Leipzig ក្នុងការឡើងទៅលើកំពូលនៃ Bundesliga ក្នុងការប្រកួត Bundesliga សប្តាហ៏ទី១៥កាលពីថ្ងៃសៅរ៏ម្សិលមិញ។

ជ័យជំនះរបស់ Dortmund បានធ្វើអោយក្រុមការពារតំណែងជើងឯក Bayern Munich ទទួលបានផលចំណេញ មិន អាចអោយ Leipzig ឡើងមកឈរនៅកំពូលតារាងបាន ក្រោយពីពួកគេបរាជ័យចាញ់ ក្រុម Monchengladbach ២ទល់ និង៣កាលីថ្ងៃសុក្រ ទោះបីនាំមុខមុន២ :0 យ៉ាងណាក៏ដោយ។

ក្រុម RBLeipzig របស់លោក Julien Nigelsmann នៅតែបន្តដេញតាមពីក្រោយក្រុម Bayern Munich ពីរពិន្ទុ ខណៈ Dortmund ឈរនៅលេខរៀងទី ៤និងមានគម្លាត ៥ ពិន្ទុពីក្រុម Bayern Munich ។

ប្រភព៖ BBC