អតីតខ្សែបម្រើហូល្លង់ Ronald de Boer បានបញ្ចេញការយល់ឃើញ និង ជម្រុញអោយខ្សែបម្រើ Donny van de Beek សម្រេចចិត្តចាកចេញពី ក្រុមបិសាចក្រហម Man. United ដើម្បីស្វែងរកឪកាសបង្ហាញខ្លួនទៀងទាត់សម្រាប់ក្រុមជម្រើសជាតិក៏ដូចជាអាជីពរបស់ខ្លួនសាជាថ្មីឡើងវិញ។

De Beek កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានមកផ្ទេរពីក្រុម Ajax មកកាន់ទឹកដី Old Trafford កាលពីដើមរដូវកាលនេះជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០២១៥ កាលពីខែកញ្ញា។ទោះយ៉ាងណា រូបគេមិនបានជាប់ជម្រើស១១នាក់ដំបូងបានជាប់លាប់ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវេលោក OleGunnarSolskjaer នោះទេ ។

បង្ហាញខ្លួនបានត្រឹមតែ ២០ ដងនៅគ្រប់ក្របខណ្ឌប្រកួត ទាំងអស់នា រដូវកាលនេះ De Beek ក៏ទើបតែ ចាប់ផ្តើមចូលលេជម្រើសដំបូងបាន២ដងនៅក្របខណ្ឌ Premier League និងមិនបានជាប់ឈ្មោះចូលលេងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup ទល់នឹងក្រុម Manchester City នោះទេ។

ប្រភព៖ Sportsmole