កំពូលខ្សែប្រយុទ្ធឆ្នើម Neymar បានបង្ហើបប្រាប់ថាអតីតមិត្តរួមក្រុម Lionel Messi ស្ថិតក្នុងចំណោមកីឡាករ ៣ នាក់ដែលខ្លួនចូលចិត្តមើលការប្រកួតបាល់ទាត់របស់ពួកគេបំផុត។ កីឡាករប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះធ្លាប់លេងរួមក្រុមជាមួយប្រធានក្រុម Barcelona រយៈពេល ៤ ឆ្នាំនៅឯទឹកដី Camp Nou មុនពេលសម្រចចិត្តផ្ទេរ ទៅកាន់ PSG ក្នុងតម្លៃកំនត់ត្រាពិភពលោកតម្លៃ២០០ លានផោនកាលពីឆ្នាំ ២០១៧ ។

ក្នុងបទសម្ភាសន៏ប្រាប់គេហទំព័រផ្លូវការរបស់ FIFA Neymar បានបញ្ជាក់ប្រាប់ដូច្នេះថា: វីរបុរសក្លឹប Barceona កីឡាករ Ronaldinho,អតីតខ្សែប្រយុទ្ធរៀមច្បង Robinho របស់ក្រុម Real Madrid និង អតីតមិត្តរួមក្រុម Lionel Messi ជាកីឡាករ៣នាក់ដែលខ្ញុំចូលចិត្តមើលវីដេអូប្រកួត និង ការហ្វឹកហាត់របស់ពួកគេបំផុត។

កីឡាករដែលជួយប្រេស៊ីលឈ្នះមេដៃមាសអូឡាំពិករូបនេះ បន្តថាៈ លេងរួមក្រុមជាមួយ Lio គឺជាបទពិសោធពិសេសមួយហើយយើងបានក្លាយជាមិត្តភក្តិដ៏ជិតស្និទបំផុត ។យ៉ាងណាមិញ Neymar ពោលសរសើរ មិនដាច់ពីមាត់ពីសមត្ថភាពនិងបច្ចេកទេសរបស់ Messi ថាជាកីឡាករដែលល្អបំផុតក្នុងប្រវត្តិសាស្រ្តដែលរូបគេធ្លាប់ប្រកប អាជីពជាមួយ។

ប្រភព៖ Sportbible