កីឡាករខ្សែបម្រើ-ប្រយុទ្ធ Eric Lamela បានធ្វើការសុំទោសនៅលើបណ្តាញទំនាកទំនងសង្គម Tweeter ដល់ប្រិយមិត្តគាំទ្របន្ទាប់ពីរូបគេបានល្មើសនិងច្បាប់ការពារការឆ្លងរីករាលដាលនៃមេរោគកូវីត-១៩ កំលុងពិធីបុណ្យណូអែលកន្លងទៅនេះ។
ខ្សែបម្រើ-ប្រយុទ្ធ Tottenham បានប្រព្រឹត្តទង្វើឆ្គាំឆ្គងនេះ ជាមួយមិត្តរួមក្រុម Sergio Reguilon និង Giovani Lo Celso និងមិត្តរួមជាតិអាហ្សង់ទីនកីឡាករ Manuel Lanzini របស់ក្លឹប West Ham ដែលជារឿងផ្ទុយនឹងការរឹតបន្តឹងច្បាប់បង្កាការឆ្លងមេរោគរលាកផ្លូវដង្ហើមថ្មីនោ ។
គួរបញ្ជាក់ថា Lamela មិនបានបង្ហាញខ្លួននៅក្នុងក្រុម Tottenham សម្រាប់ជ័យជម្នះ ៣-០ លើក្រុម Leeds United កាលពីថ្ងៃសៅរ៍នោះទេ។ សម្រាប់លោក Jose Mourinho ក្រោយបញ្ចប់ការប្រកួតយប់មិញជាមួយ Leeds Utdរូបលោក បានឆ្លើយត្រឹមតែពាក្យមួយឃ្លា ក្រោយមានការចោតសួរទាក់ទងបញ្ហានេះរូបលោក បានត្រឹមតែនិយាយពាក្យថា ខកចិត្តប៉ុណ្ណោះ។
ប្រភព៖ Goal