បិសាចក្រហម Man. United ត្រៀមផ្ទេរយកកីឡាករ Erling Braut Haaland ជំនួសអោយមិត្តរួមក្រុម Jadon Sancho ដោយយោងតាមគេហទំព័រ The Mirror បានចុះផ្សាយ។ ទោះយ៉ាងណាខ្សែបម្រើអន្តរជាតិអង់គ្លេស Sancho នៅតែជាជម្រើសអាទិភាពក៏ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិន័រវេ Haaland គឺជាជម្រើសទីមួយបន្ទាប់ពីអតីតកីឡាករក្លឹប Salzburg វ័យ២០ឆ្នាំរូបនេះ រកបាន ៣៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ ប្រកួតក្រោយផ្ទេរមកកាន់កីឡាដ្ឋាន Signal Iduna Park ។បច្ចុប្បន្ន Haalandមានកិច្ចសន្យាជាមួយ Dortmund ដល់ឆ្នាំ២០២២។

ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ Man.Utd បានខកខានផ្ទេរយកខ្សែបម្រើស្លាបSancho កំលុងពេលទីផ្សារ ដោះដូរកីឡាករបានបើកកាលពីដើមរដូវកាលនេះ ក្រោយពីមិនអាចបំពេញលក្ខណ្ឌតម្លៃខ្លួន១០៧លានផោនតាមការទាមទារពីសំណាក់ក្លឹប Dortmund បាន។ ទោះយ៉ាងណា Sancho រដូវកាលថ្មីនេះអតីតកីឡាករយុវជនថ្នាលក្លឹប Man City រូបនេះបានតស៊ូបង្ហាញទម្រង់ លេងយ៉ាងខ្លាំងដោយមិនបានរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួន ១១ ប្រកួតនៅក្របខ័ណ្ឌ Bundesliga នៅឡើយ ទេ។

ប្រភព៖ Sportsmole