ខ្សែបម្រើ Christian Eriksen របស់ក្លិប Inter Milan កំពុងតែចាប់អារម្មណ៍វិលត្រលប់មក រួមរស់ជាមួយ ក្រុម មាន់ខ្នាយមាស Tottenham Hotspur ជាលើកទី ២ ។រយៈពេលជិតមួយឆ្នាំបន្ទាប់ពីចាកចេញពី ក្របខ័ណ្ឌ Premier League ទៅកាន់ទឹកដី San Siro កីឡាករអន្តរជាតិដាណឺម៉ាកមិនអាចរកតំណែងពិតប្រាកដសម្រាប់ជម្រើស១១នាក់ដំបូងបាននោះទេ ក្រោមការដឹកនាំរបស់លោក Antonio Conte ។
ជាក់ស្តែងមានក្រុមកាំភ្លើងធំ Arsenal និង Paris Saint-Germain ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៏ចង់បានកីឡាករដែលចូលលេងបានត្រឹមតែ ១២ ប្រកួតប៉ុណ្ណោះក្រោយមកដល់លីកកំពូលអ៊ីតាលីរយៈពេលជាច្រើនខែក្នុងឆ្នំា២០២០នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអេស្ប៉ាញគឺកីឡាករវ័យ២៨ ឆ្នាំរូបនេះមានជម្រើសវិលត្រឡប់ ទៅ កាន់ក្លឹបមានមូលដ្ឋាននាទីក្រុងឡុងដ៍ភាគខាងជើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ស្របពេលប្រភពខាងលើបន្តថាៈ Tottenham ត្រៀមចំណាយទឹកប្រាក់លើសពីតម្រូវការរបស់ក្លឹប Inter Milan ដែលចង់បាន ១៧ លានផោនសម្រាប់ហត្ថលេខារបស់ Eriksen ក៏ដោយក៏ Spurs ត្រូវបានគេចោទប្រកាន់ថាបានត្រៀមចំណាយប្រាក់លើសពីនេះដើម្បីធានាបានការជួបជុំជាមួយអតីតខ្សែបម្រើឆ្នើមរបស់ពួកគេឡើងវិញ ។
ប្រភព៖ Sportsmole