Man.United បានកំនត់គោលដៅអាទិភាពក្នុងការនាំយកខ្សែប្រយុទ្ធ Dominic Calvert-Lewin ជាជម្រើសទីមួយប្រសិនក្រុមខកខាននាំយកកីឡាករ Erling Haaland ពីក្លឹប Dortmund ដោយយោងគេហទំព័រ The Sun បានចុះផ្សាយ។

កីឡាករវ័យ ២៣ ឆ្នាំរបស់ក្លឹប Everton បានក្លាយជាសន្លឹកអាត់របស់ក្លឹប នៅរដូវកាលនេះ ជាមួយទម្រង់លេងដ៏ល្អបំផុត ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ដោយរកបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ប្រកួត។ Man.Utd ធ្លាប់ចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយ Erling Haaland កំលុងពេលរូបគេលេងនៅក្លឹប RB Salzburg តែទីបំផុត កីឡាករអន្តរជាតិន័រវែសរូបនេះបានសម្រេចបដិសេធ Man.Utd ហើយជ្រើសរើស ជំនួសវិញ Dortmund ។

Calvert-Lewin គឺជាសមាជិក នៃក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២០ ឆ្នាំដែលបានជួយក្រុមឈ្នះពានរង្វាន់ FIFA U-20 World Cup កាលពីឆ្នាំ ២០១៧ ។

ប្រភព៖ Weallfollowunited