លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Everton បានគាំទ្រនិងកោតសរសើរកូនក្រុមរបស់ខ្លនគឺខ្សែប្រយុទ្ធ Dominic Calvert-Lewin ថារូបគេនិងក៏សាងភាពល្បីល្បាញជាមួយសមត្ថភាពរបស់គេដែលកំពុងតែមាន។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Ancelotti បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ ពិតណាស់គាត់អាចលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសបាននៅក្នុងកាលៈទេសៈនេះ។ ការអះអាងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះធ្វើឡើងបន្ទាប់ពី ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham និង Marcus Rashford របស់ក្រុម Manchester United កំពុងសម្រាកព្យាបាល របួស។

កីឡាករ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane អវត្តមានរហូតដល់ខែមេសាជាមួយនឹងបញ្ហាសរសៃពួរស្របពេល Rashford ប្រឈមមុខនឹងរបួសខ្នងយ៉ាងតិច ៦ សប្តាហ៍និង បន្ទាប់ពីជាប់ជម្រើសដំបូងរបស់ក្រុម Everton រូបគេរកបាន ១១ គ្រាប់ពីការបង្ហាញខ្លួន ២៦ប្រកួត និង៤គ្រាប់បន្ទាប់ពីលោក Ancelloti ចូលមកដឹកនាំនៅកីឡាដ្ឋាន Goodision Park។

ប្រភព៖ BBC