Virgil van Dijk បានប្រាប់ឈ្មោះគូប្រជែងដ៏ស្វិតស្វាញបំផុត២រូបដែលពួកគេបានប្រឈមនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ។
Van Dijk បច្បុបន្នដែលកំពុងនៅសម្រាកព្យាបាលរបួសជង្គង់ក្រោយប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Jordan Pickford របស់ Everton កាលពីខែតុលាបានប្រាប់ឈ្មោះខ្សែប្រយុទ្ធក្លិប Manchester City គឺ Sergio Aguero ថាជាកីឡាករដែលពិបាករារាំងបំផុត។

ក្នុងនោះដែរ ខ្សែការពារដែលមានកំពស់ខ្ពស់នឹងរឹងមាំរូបនេះ ក៏បានប្រាប់ថា Messi ក៏ជាកីឡាករពិបាកបំផុតក្នុងការព្យាយាមដណ្តើមបាល់នៅលើទីលានប្រកួត ។ ប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះ ក៏បានបញ្ជក់បន្ថែមផងដែរថាមានខ្សែប្រយុទ្ធដែលយើងពិបាកនិងលេងការពារទប់ទល់និងការវាយសម្រុកក្នុងនោះក៏មាន Lionel Messi ផងដែរ ។

គួរបញ្ជាក់ថាកីឡាករ វ័យ ២៩ ឆ្នាំរូបនេះធ្លាប់ជួបប្រកួតជាមួយកំពូលខ្សែប្រយុទ្ធ Lionel Messi សម្រាប់ការប្រកួតក្របខណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាល២០១៩-២០២០ ហើយក៏ជាបេក្ខភាពប្រជែងពានបាល់មាស Ballon d’Or នៅឆ្នាំ ២០១៩ ជាមួយប្រធានក្រុម Barcelona សម្រាប់ពានរង្វាន់កីឡាករលេងល្អរបស់ពិភពលោកមួយនេះ។

ប្រភព៖ Sportbible