លោក Jose Mourinho បានដាក់កំហុស និង ចោតប្រកាន់ខ្សែបម្រើ Dele Alli ពីបទ បង្កើតបញ្ហាសម្រាប់ក្រុម Tottenham នៅពេលពួកគេផ្តួល Stoke City សម្រាប់ការប្រកួតពានរង្វាន់ Carabao Cup វគ្គ ៨ក្រុមចុងក្រោយy។ Alli ដែលចូលលេងក្នុងការប្រកួតនេះជាលើកដំបូងក្រោយខកខានចាប់តាំងពីថ្ងៃទី ២៦ ខែវិច្ឆិកាបានបញ្ចេញអការៈខឹងសម្បារដោយទាត់ បាល់ចេញពីទីលាននៅពេលដែលបានដឹងថាក្រុមត្រៀមប្តូររូបគេចេញក្រោយពីក្រុមម្ចាស់ផ្ទះវាយបកតាមស្មើវិញក្នុងលទ្ធផល១ទល់និង១។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Mourinho បញ្ជាក់ប្រាប់លើបញ្ហានេះយ៉ាងដូច្នេះថាៈ កីឡាករ ម្នាក់នៅក្នុងតំណែងខ្សែបម្រើមានតួនាទីជួយក្រុម និង បង្កើតឪកាសរកគ្រាប់បាល់ មិនបង្កើត បញ្ហាសម្រាប់ក្រុមដូចទង្វើរបស់គាត់នោះទេ ។

ក្រោយពីមិនាមានឪកាសបានចូលលេង Alli ក៏ត្រូវបានក្លឹប Paris St-Germain ចង់បានរូបគេក្នុងលក្ខណ្ឌខ្ចីជើងនៅពេលទីផ្សារដោះដូរ កីឡាករនិងបើក នៅខែមករា ស្របពេលខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះចូលលេងបាន ៥ប្រកួត ប៉ុណ្ណោះសម្រាប់រដូវកាល ២០២០-២០២១ ក្នុងនោះចូលលេងបាន២ដង ដងក្នុងនាមកីឡាករបម្រុងដែលត្រូវប្តូរចេញនៅពាក់កណ្តាលតង់ទី១ពេលជួប Everton នៅ Premier League និង Europa League ជាមួយ Royal Antwerp កាលពីខែកញ្ញា។

ប្រភព៖ BBC