ក្រុមតោខៀវ Chelsea បានធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ Carabao Cup ក្រោមថ្វីជើងគឺក្រុមគូ ប្រជែងរួមទីក្រុង Tottenham Hot Spur ដោយការកាត់សេចក្តីទាល់បាល់ប៉េណាំងទី៥គ្រាប់ ក្រោយពីបញ្ចប់ការប្រកួតផ្លូវការ៩០នាទីពួក គេទទួលបានលទ្ធផលស្មើគ្នា១ទល់និង១។ទោះយ៉ាងណា ខ្សែបម្រើ Mason Mount ធ្វើមិនបានសម្រេចសម្រាប់ការទាត់ បាល់កាត់សេចក្តីយ៉ាងសំខាន់នេះតែម្នាក់ឯងខណៈ Tottenham ធ្វើបានល្អទាំង៥គ្រាប់ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ បន្តទៀត ។

គួរបញ្ជាក់ថាការប្រកួតនេះខ្សែប្រយុទ្ធអាឡឺម៉ង់ Timo Werner មានឪកាសរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីតាំងពីនាទីទី១៩នៅតង់ទី១សម្រាប់ក្រុមលោក Frank Lampard ក៏ប៉ុន្តែក្រុមរបស់លោក Jose Mourinho បានធ្វើការវាយបកតាមស្មើវិញដោយខ្សែបម្រើអាហ្សង់ទីន Eric Lamela បន្ទាប់ពីការញ្ជូនបាល់របស់ខ្សែការពារអេស្បាញ Sergio Reguilon នៅនាទីទី៨៣ ខណៈ Edouard Mendy បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមមិនអាចសង្គ្រោះបាននោះទេ។

សម្រាប់លោក Frank Lampard ការដឹកនាំរដូវកាលថ្មីនេះគឺទទួលបាន ជោគជ័យតែមួយប្រកួតប៉ុណ្ណោះ ខណៈរដូវកាលចាស់Chelsea បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួននិងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ។ រីឯ លោក Jose Mourinho វិញក្រោយចូលមកដឹកនាំជំនួសលោក Pochettino កាលពីខែវិច្ឆិកាឆ្នាំមុនបានសម្តែង អារម្មណ៏រីករាយក្រោយផ្តួលអតីតក្លឹបដែលលោកធ្លាប់ដឹកនាំឈ្នះពាន Premier League ៣ដងកន្លងមក។

ប្រភព៖ BBC