កីឡាករ Sergio Ramos ត្រៀមបង្កើតកំនត់ត្រាក្លាយជាកីឡាករដែលរកជ័យជំនះអោយក្លឹបច្រើនបំផុតទី ៣ សម្រាប់ក្របខណ្ឌ La Liga ។ បច្ចុប្បន្នប្រធានក្រុមអធិរាជស Real Madrid រូបនេះទទួលបានជោគជ័យលើកទី៣១២ ស្មើអតីតកីឡាករ Manolo Sanchis មានន័យថាប្រសិនជារូបគេ ជួយក្រុមភ្ញៀវផ្តួលម្ចាស់ផ្ទះ Eibar នៅថ្ងៃអាទិត្យនេះបាននោះរូបគេនិងក្លាយជាកីឡាករទី៣ បន្ទាប់ពី អតីតខ្សែប្រយុទ្ធ Raul Gonzalez ដែលធ្លាប់រកបាន ៣២៧ប្រកួត និងអ្នកចាំទី Iker Casillas ដែលរកបាន៣៣៤គ្រាប់ ។

ទោះបីជាថ្មីៗនេះ Real Madrid ទើបបានបង្ហាញពីក្តីកង្វល់បន្ទាប់ពីអវត្តមាន Ramos ក្រុមបានចាញ់ ៧ ប្រកួតក្នុងចំណោម ៩ ប្រកួតចុងក្រោយ ដោយគ្មានខ្សែការពារកណ្តាលរូបនេះ។មួយវិញទៀត Ramos និង Macelo ក៏បានកាន់កាប់កំនត់ត្រាមួយផ្សេងទៀតក្នុងនាមកីឡាករដែលឈ្នះពាន ២២ ជាមួយក្លឹបនិងត្រូវការឈ្នះតែមួយទៀតប៉ុណ្ណោះដើម្បីតាមទាន់កំណត់ត្រាវីរបុរស Paco Gento ។

Ramos រកបានគ្រាប់បាល់១០០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៦២ នៅLa Liga ខណៈរូបគេបានជួយក្រុមលើកពានLa Liga ៥ ដង និងពានរង្វាន់ Champions League ចំនួន ៤ ផងដែរ។

ប្រភព៖ Football-espana