ខ្សែការពារ Dortmund កីឡាករ Mats Hummels បានធ្វើការរិះគន់ ទៅលើបច្ចេកទេសដឹកនាំរបស់គ្រូបង្វឹក Lucien Favre បន្ទាប់ពីក្រុមរបស់ខ្លួនត្រូវក្លឹបទើបនិងឡើងមកពីលីកទី២អាឡឺម៉ង់បំបាក់ក្នុងលទ្ធផលដល់ទៅ ៥ទល់និង១ ដោយ Stuttgart កាលពីថ្ងៃសៅរ៍នៅឯកីឡាដ្ឋាន Signal Iduna Park របស់ពួកគេ។

លទ្ធផលនេះជាបរាជ័យលើកទី៣ជាប់ៗគ្នា សម្រាប់ Dortmund និងបានបន្ថយគម្លាតកាន់តែឆ្ងាយពីក្រុមការពារតំណែងជើងឯកBayern Munich និង RB Leipzig ដល់ទៅ៥ពិន្ទុ។ ដូច្នេះក្នុងកាលៈទេសៈFavre អាចស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ការងារ។

ឆ្លើយតបនិងបច្ចេកទេសដឹកនាំរបស់គ្រូបង្វឹកវ័យ៦៣ឆ្នាំសញ្ជាតិស្វីសរូបនេះ Hummels បានប្រាប់ទូរទស្សន៍ Sky អាល្លឺម៉ង់ថា :យើង ព្យាយាមលេងខ្លីៗ នៅក្នុងស្ថានភាពគ្រប់គ្រងបាល់ យ៉ាងតូចចង្អៀតដូច្នេះធ្វើអោយ យើង បង់បាល់ឪកាសគ្រប់គ្រងបាល់ច្រើន។ ពិសេសគឺ ទាមទារការប្រើប្រាស់ជំនាញ ពិសេសគឺតង់ទី២យើងបាត់បង់ ។សមាជិកជ័យលាភីWorld Cup ២០១៤របស់ក្រុមជម្រើសជាតិអាឡឺម៉ង់វ័យ៣១ ឆ្នាំរូបនេះ:បន្តទៀត ថា: យើង លេងបានល្អពេលតាមស្មើ ១ទល់និង១ តែតង់ទី២យើងបាត់បង់ម្ចាស់ការ និង របូតគ្រាប់បាល់ ដល់ទៅ៤ដង។

ប្រភព៖ Goal