ក្លឹប Real Betis នៅលីកកំពូលអេស្បាញចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Willian របស់ក្លឹបកាំភ្លើងធំ Arsenal ដើម្បីជំនួសតំណែងកីឡាករអន្តរជាតិអេស្បាញ Joaquin បច្ចុប្បន្នមានវ័យ៣៩ឆ្នាំនៅពេលកិច្ចសន្យារបស់គេផុតកំនត់នៅបញ្ចប់រដូវកាល២០២០-២០២១នេះ។

Willian កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣២ឆ្នាំបានសម្រេចផ្ទេរមកកាន់ក្លឹបគូប្រជែងគឺកាំភ្លើងធំ Arsenal នៅដើមរដូវកាលនេះដោយ បន្តកុងត្រារយៈពេល ៣ ឆ្នាំនៅឯកីឡដ្ឋាន Emirates ក្រោយពីទាមទារកិច្ចសន្យា នេះជាមួយ Chelsea មិនបាន។ទោះយ៉ាងណា Willian បានខិតខំប្រឹងប្រែងបង្ហាញពីសមត្ថភាពក្រោមការដឹកនាំរបស់លោក Mikel Arteta ទោះបីជាទើបតែបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣ដង និង នៅមិនទាន់រកគ្រាប់បាល់បាននៅឡើយក្រោយបង្ហាញខ្លួនចំនួន ១៤ ដងនៅក្នុងការប្រកួតទាំងអស់។

រយៈពេល៧ឆ្នាំជាមួយ Chelsea Willian រកបាន ៦៣ គ្រាប់និង បង្កើតឪកាសបានដល់ទៅ ៦២ ដងក្នុងការបង្ហាញខ្លួនចំនួន ៣៣៩ លើកនៅ ចន្លោះឆ្នាំ ២០១៣ និង ២០២០។

ប្រភព៖ Sportsmole