លោក Frank Lampard បានធ្វើការដាស់តឿនកូនក្រុមរបស់ខ្លួនអោយបង្កើនការប្រុងប្រយ័ត្នការឆ្លងមេរោគកូវីត-១៩កំលុងពេលហ្វឹកហាត់ ក៏ដូចជាសកម្មភាពរស់នៅឯកជនរបស់កីឡាករ នៅកំឡុងពេលវិស្សមកាលដែលនិងខិតកាត់តែជិតចូលមកដល់មុនបំណាច់ឆ្នាំ២០២០នេះជាពិសេសគឺកម្មវិធីបុណ្យណូអែល។

គួរកត់សម្គាល់ថាទោះបីជាក្របខណ្ឌ Premier League បានអនុញ្ញាតិអោយប្រិយមិត្តអ្នកគាំទ្របានវិលត្រលប់មកកាន់កីឡាដ្ឋានវិញក្នុងចំនួនមានកំនត់ តែចក្រភពអង់គ្លេសនៅតែបន្តដាក់វិធានការ និង បម្រាម មួយចំនួនដដែលដើម្បីបន្តការពារការការរីករាលរាលដាលនៃមេរោគកូវីត-១៩ដែលមិនទាន់មានស្ថានភាព ធូរស្រាលនៅឡើយនោះ។

ក្រុមតោខៀវ Chelsea មានកាលវិភាគប្រកួតដ៏មមាញឹកនៅក្នុងខែធ្នូសម្រាប់ក្របខណ្ឌ Premier League ដោយត្រូវធ្វើការប្រកួតចំនួន៥ ដង ក្នុងចន្លោះពេល ១៦ ថ្ងៃខណៈដែលពួកគេឈរនៅពីក្រោយក្រុមកំពូលតារាងទាំងពីរគឺ Tottenham និង Liverpool ចំនួន ៣ ពិន្ទុ។