ក្លឹប Leeds United ចង់បានលោក Julen Lopetegui គ្រូបង្វឹករបស់ក្លឹប Sevilla ដើម្បីមកជំនួសតំណែងលោក Marcelo Bielsa ប្រសិនគ្រូបង្វឹក សញញជាតិអាហ្សង់ទីននិងចាកចេញពីកីឡាដ្ឋាន Elland Road នៅរដូវក្តៅខាងមុខ ។
លោក Bielsa ទើបតែចុះកុងត្រារយៈពេល ១២ ខែជាមួយក្លឹបប៉ុណ្ណោះ ដូច្នេះមានន័យថារូបលោក អាចដើរចេញពីក្លឹបនៅចុងបញ្ចប់នៃយុទ្ធនាការ ២០២០-២០២១ ។

គ្រូបង្វឹក វ័យ ៦៥ ឆ្នាំរូបនេះ បានជាប់ឈ្មះក្នុងបញ្ជីសម្រាំងសម្រាប់ពានរង្វាន់គ្រូបង្វឹកឆ្នើមរបស់ FIFA សម្រាប់រដូវកាលនេះខណៈ Leeds មាន ១៤ ពិន្ទុពី ១០ ប្រកួតខណៈពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី ១១ នៅលីកកំពូលអង់គ្លេស។

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាៈ បុរសវ័យ ៥៤ ឆ្នាំរូបនេះត្រូវបានក្លឹបអធិរាជស Real Madrid បណ្តេញចេញពីតំណែងបន្ទាប់ពីដឹកនាំបានតែ ១៤ ប្រកួតតែបច្ចុប្បន្នបាននាំ Sevilla ឈរនៅចំណាត់ថ្នាក់លេខ ៤ នៅ La Liga និងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញក្រោយជួយក្រុមលើកពាន Europa League ។ទោះយ៉ាងណា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញរូបនេះមានកិច្ចសន្យានៅកីឡាដ្ឋាន Estadio Ramon រហូតដល់ខែមិថុនាឆ្នាំ ២០២២ឯណោះ ។

ប្រភព៖ Sportsmole