Real Sociedad និងត្រូវអវត្តមានខ្សែបម្រើ-ប្រយុទ្ធស្លាប David Silva សម្រាប់ការប្រកួតយ៉ាងតិចពីរទៅបីលើកទៀតរបស់ពួកគេទេ ដែលក្នុងនោះការប្រកួតដំបូងដោយចាប់ផ្តើមពីការប្រកួតដំបូងគឺជាមួយក្លឹប AZ Alkmaar នៅក្របខណ្ឌ Europa League នៅថ្ងៃព្រហស្បត្ត៏នេះទេ។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិជើងចាស់ អេស្ប៉ាញគឺជាសមាជិកដ៏សំខាន់សម្រាប់ក្រុម នៅរដូវកាលនេះតែបានជួបនិងបញ្ហារបួសសរសៃពួរទើបធ្វើអោយរូបគេត្រូវការពេលវេលាដើម្បីព្យាបាលរបួស។

វីរបុរសក្រុម Man.City រូបនេះបង្ហាញខ្លួនចូលលេងបានតែ២៨ នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនលើកដំបូង ពេលជួបក្រុម Real Madrid កាលពីថ្ងៃទី ២០ ខែកញ្ញាហើយចាប់តាំងពីពេលនោះសមាជិកជ័យលាភី World Cup ២០១០រូបនេះបានជួយក្រុម Real Soceidad ឡើងមកឈរនៅកំពូលតារាង La Liga មុនពេលរងរបួស។

Silva បានបដិសេធផ្លាស់ទៅ Lazio ហើយចូលរួមជាមួយក្លឹបនៅស្រុកកំណើតរូបនេះបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនថារូបគេមកទីនេះដើម្បីប្រជែងដណ្តើមយកតំណែងជើងឯក ស្របពេលកីឡាករវ័យ ៣៤ ឆ្នាំរូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់និងបង្កើតឪកាសមិត្តរួមក្រុមស៊ុតបញ្ចូលទី២ដងដូចគ្នានៅ La Liga ។ បច្ចុប្បន្នទាំង Alkmaar និង Sociedad រួមជាមួយក Napoli មាន ៦ ពិន្ទុដូចគ្នាក្រោយឆ្លងកាត់វគ្គជម្រុះក្នុងពូលនៅ Europa League ។

ប្រភព៖ Sport.Es