ក្លឹប AZ Alkmaar នឹងបើកការស៊ើបអង្កេតបន្ទាប់ពីផ្នែកនៃដំបូលកីឡាដ្ឋានឈ្មោះ AFAS បានដួលរលំកាលពីថ្ងៃសៅរ៍។ លោក Robert Eenhoorn អ្នកចាត់ការទូទៅក្របខណ្ឌ Eredivisie នៅលីកកំពូលហូឡង់មួយនេះបានបញ្ជាក់ថាមិនមានអ្នករងរបួសទេនៅពេលដែលដំបូលមួយផ្នែកធំបានធ្លាក់ទៅលើកន្លែងអង្គុយនៅខាងក្រោមចំពេលមានខ្យល់បក់ខ្លាំង។

កំលុងពេលកើតហេតុក្លឹបមិនបានធ្វើការប្រកួតនាពេលនោះទេប៉ុន្តែក្លឹបនិងត្រូវប្រកួតនៅទឹកដី RKC Waalwijk នៅថ្ងៃអាទិត្យ។ លោក Eenhoorn បន្តថា:រឿងនេះធ្វើឱ្យយើងភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែពិតជារីករាយដែលមិនមានអ្នករងរបួស។នៅប៉ុន្មានថ្ងៃខាងមុខយើងនឹងធ្វើការសិក្សាជាមួយអ្នកជំនាញក្នុងហេតុការណ៏កើតមានឡើងនេះ ។ នៅពេលបញ្ចប់នោះយើងអាចបញ្ជាក់ពីមូលហេតុបានព្រោះវាលឿនពេក។

ការប្រកួតក្នុងផ្ទះបន្ទាប់របស់ AZ គឺការប្រកួតវគ្គជម្រុះជុំទី ៣ Europa League ទល់នឹងក្រុម FC Mariupol របស់អ៊ុយក្រែននៅថ្ងៃទី ១៥ ខែសីហា ពោលគឺត្រូវបានធ្វើឡើងបីថ្ងៃក្រោយ ការប្រកួតក្នុងផ្ទះសម្រាប់ក្របខណ្ឌ Eredivisie ទល់នឹង FC Groningen ។