គេហទំព័រអេស្បាញ El Periodico integrationraneo បានចុះផ្សាយថាៈ Takefusa Kubo រឺត្រូវបានគេផ្តល់រហស្សនាមថា Messi ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីក្លឹប Villarreal ក្នុងលក្ខណ្ឌខ្ចីជើងដើម្បីវិលត្រលប់ទៅកាន់ក្លឹបយក្ស Real Madrid ដែលជាអាណាព្យាបាលរបស់ខ្លួននៅខែមករា២០២១នេះ ។

គួរបញ្ជាក់ថាខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិជប៉ុនវ័យ ១៩ ឆ្នាំរូបនេះកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងក្នុងកិច្ចសន្យាដល់ទៅមួយរដូវកាលជាមួយក្រុមកំពុងដឹកនាំដោយ អតីតគ្រូបង្វឹក Arsenal លោក Unai Emery ។ ក៏ប៉ុន្តែកីឡាករយុវជនថ្នាលរបស់ក្រុម Barcelona រូបនេះបានសម្តែងអារម្មណ៏ខកចិត្តក្រោយពីមិនបានជាប់ជម្រើស១១នាក់ដំបូងបានហើយរូបគេមិនចង់អោយអាជីពរបស់ខ្លួនស្ថិតនៅជាប់គាំងក្នុងនាមកីឡាករបម្រុងបែបនេះឡើយ។

សម្រាប់រដូវកាលថ្មីនេះ Kubo ចូលលេងបានតែ១លើកគត់នៅលីកកំពូលអេស្បាញ La Liga និងបង្ហាញខ្លួនបាន៣ដងប៉ុណ្ណោក្នុងការប្រកួតពានរង្វាន់ធំទី២ទ្វីបអឺរ៉ុបគឺក្របខ័ណ្ឌ Europa League ។

ប្រភព៖ Goal