Kubo កីឡាករជប៉ុនរបស់ក្រុមអធិរាជស Real Madrid ដែលកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្លឹប Mallorca បានចូលលេងនៅតង់ទី ២ ក្នុងការប្រកួតមិត្តភាព​នៅពហុកីឡាដ្ឋាន Kashima ខណៈជប៉ុន​បាន​​​យកឈ្នះប៉ារ៉ាហ្គាយ ២-០ ស្របពេលពេលដែលក្រុមទាំងពីរត្រៀម​ខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup ២០២២ របស់ពួកគេ។

ការប្រកួតនេះគឺជាផ្នែកមួយនៃដំណើរទេសចរណ៍ខ្នាតតូចនៅតំបន់អាស៊ីដែលភាគីអាមេរិកខាងត្បូង ប៉ា​រ៉ា​​ហ្គាយ​មួយនេះ​ និង ត្រៀមប្រកួតជាមួយ Jordan ដែលជាគូប្រជែងបន្ទាប់ក្រោមការដឹកនាំរបស់ គ្រូ​បង្វឹក​លោក Eduardo Berizzo ។ជ​ប៉ុន​ចាប់​​ផ្តើមដំណើរឆ្ពោះទៅកាន់កាតាឆ្នាំ ២០២២ នៅវគ្គ​ជម្រុះ​នៅសប្តាហ៍ក្រោយខណៈ​ដែល​ពួកគេ​ត្រូវ​ជួប​មីយ៉ាន់ម៉ានៅថ្ងៃទី ១០ ខែកញ្ញា២០១៩ និងម៉ុងហ្គោលី ព្រម​ទាំងតាជីហ្គីស្ថាននៅ​ការ​ប្រកួត​បន្ទាប់​ទៀត ។