អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិជប៉ុនលោក ត្រូវបានតែងតាំង​ជា​គ្រូបង្វឹកបាល់ទាត់ក្រុម​ជម្រើស​ជាតិវៀតណាមអាយុក្រោម ១៨ ឆ្នាំ ១៩ ឆ្នាំមុនការប្រកួ​ត​ជម្រុះ​ពានរង្វាន់ AFC U-១៩ Championship ឆ្នាំ ២០២០ ។ អតីតគ្រូបង្វឹកក្រុម Hoang Anh Tuan បានលាឈប់ពីមុខ តំណែងបន្ទាប់ពី​បរាជ័យ​របស់​វៀតណាមក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Championship អាយុក្រោម ១៨ ឆ្នាំ។

ហើយឥឡូវនេះជាមួយនឹងការប្រកួតជម្រុះ AFC U១៩ ​Championship ឆ្នាំ ២០២០។ វៀតណាមត្រូវបានគេចាប់ឆ្នោតនៅក្នុងពូល J រួមជាមួយប្រទេសជប៉ុន​ម៉ុងហ្គោលីនិងហ្គាម​សម្រាប់​​​ការប្រកួតដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី២ខែវិច្ឆិកា។ ក្រុមនាគមាសវៀតណាម​នឹងត្រូ​វ​​ប្រកួត​​ដំបូងរបស់ពួកគេនៅថ្ងៃទី ៦ ខែកក្តដាជាមួយនិងជម្រើសជាតិហ្គាមក្នុងនាមម្ចាស់ផ្ទះ​ផង​ដែរ​។

លោក Troussier ៦៤ ឆ្នាំធ្លាប់ធ្វើគ្រូបង្វឹកក្រុមជាង ២០ ក្រុមក្នុងរយៈពេល៣៦ឆ្នាំ។ គាត់ធ្លាប់ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិជប៉ុនចន្លោះឆ្នាំ ១៩៩៨ និង ២០០២។ គាត់បានជួយក្រុម សាមូរ៉ៃ​ឈ្នះ​ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ ២០០០ និងបានដឹកនាំពួកគេនៅក្នុងព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក FIFA ឆ្នាំ ២០០២ ក៏ដូចជាកន្លែងដែលពួកគេឈានដល់វគ្គ ១៦ ក្រុមចុង​ក្រោយ​ក្នុង​នាម​ជាម្ចាស់ផ្ទះ។