ក្លឹបអធិរាជស Real Madrid កំពុងតែចាប់ផ្តើមពិភាក្សាជាមួយក្លឹបពស់ធំ Inter Milan ជុំវិញកិច្ចព្រមព្រៀងនិងលទ្ធភាពដោះដូរកីឡាករ Isco និង Christian Eriksen របស់ក្រុម Inter Milan មកកាន់កីឡាដ្ឋាន Santiago Benabeu នៅខែមករា ២០២១ខាងមុខនេះ ។

គួរបញ្ជាក់ថាខ្សែបម្រើអន្តរជាតិដាណឺម៉ក Eriksen បានព្យាយាមតស៊ូបង្ហាញទម្រង់លេងនៅទឹកដី San Siro ក្រោយចាកចេញពី Tottenham កាលពីខែមករាតែមិនទទួលបានការពេញចិត្តនិងដាក់អោយលេងសម្រាប់ជម្រើសដំបូង ក្រោមការដឹកនាំរបស់លោក Antonio Conte នោះទេ។ ផ្ទុយទៅវិញកីឡាករអន្តរជាតិអេស៉្បាញ Isco ក៏បានសម្តែងអារម្មណ៏ចង់ចាកចេញពីក្លឹបជើងឯកអេស្បាញ La Liga ក្រោយមិនអាចចូលលេងជម្រើសដំបូងបានទៀងទាត់នៅរដូវកាលនេះបាន។

ទោះយ៉ាងណាក្រុមលោក Zinedine Zidane និងត្រូវប្រើប្រាស់ពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃលើ ការចរចារនេះ ក៏ព្រោះតែ Isco មានតម្លៃខ្លួនប្រមាណ៦២លានផោនខណៈ Eriksen មានតម្លៃខ្លួនចន្លោះត្រឹមតែ២៧ ផោនប៉ុណ្ណោះ ក្រោយផ្លាស់ពីក្រុមភាគខាងជើងទីក្រុងឡុងកាលពី ១០ ខែមុន។

ប្រភព៖ Goal