សាជាថ្មីក្លិបតោខៀវ Chelsea បានកំនត់គោលដៅបេក្ខភាពកីឡាករ Jude Bellingham ប្រសិនបរាជ័យសាជាថ្មីក្នុងការនាំយកកីឡាករអាចលេងតួនាទីបម្រើនិងការពារគឺ Declan Rice ពីក្លឹបញញួរធំ West Ham United ។គួរបញ្ជាក់ថា Chelsea ធ្លាប់បានខកខានដេញថ្លៃកីឡាករវ័យ២១ឆ្នាំរូបនេះជាលើកដំបូងកាលពីរដូវក្តៅ បន្ទាប់ពីក្លឹបគូប្រជែងមានមូលដ្ឋានរួមទីក្រុងឡុងដ៏ចង់បានតម្លៃខ្ពស់ដល់ទៅ៧០លានផោនឯណោះ។

គេហទំព័រ Eurosport បានចុះផ្សាយថាៈ ក្រុមលោក Frank Lampard បានចាត់បញ្ចូលកីឡាករវ័យក្មេងរួមជាតិអង់គ្លេសម្នាក់ទៀតគឺខ្សែបម្រើ Bellingham ក្នុងបញ្ជីកីឡាករដែលត្រូវនាំយកមករួមក្រុមបន្ទាប់ពីអតីតកីឡាករក្លឹប Birmingham មានវ័យត្រឹមតែ១៧ឆ្នាំរូបនេះទើបតែផ្ទេរទៅលីកកំពូលអាឡឺម៉ង់កាលពីខែកក្កដាកន្លងទៅក្នុងតម្លៃ ២៥លានផោន។

តោខៀវបានបង្ហាញគោលបំណងច្បាស់លាស់ថាទម្រង់លេងរបស់កីឡាករ Bellingham ដែលទើបជាប់ជម្រើសជាតិអង់គ្លេស ឈុតធំកាលពីពេលថ្មីៗ រូបនេះស័ក្តសមនឹងប្រព័ន្ធលេងរបស់ពួកគេបំផុត បន្ទាប់ពី Rice ។

ប្រភព៖ Sportsmole