Real Madrid គ្រោងនឹងលក់កីឡាករ Isco នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២១ខាងមុខ ស្របពេលលោក Carlo Ancelotti អតីតគ្រូបង្វឹកក្លឹបអធិរាជស Real Madrid បច្ចុប្បន្នកំពុងដឹកនាំក្លិប Everton មានចំណាប់អារម្មណ៏ចង់បានកីឡាករអន្តរជាតិ អេស្បាញវ័យ២៨ឆ្នាំរូបនេះមកលេងនៅក្របខណ្ឌ Premier League ម្នាក់បន្ថែមទៀត។

គួរបញ្ជាក់ថាក្រុមស្ករគ្រាប់ Everton បានចុះកុងត្រានាំយកអតីតមិត្តរួមក្រុមIscoគឺខ្សែបម្រើស្លាប James Rodriguez ពីក្រុមម្ចាស់ជើងឯក La Liga មករួមក្រុមម្នាក់រួចមកហើយកាលពីដើមរដូវកាល។

យោងគេហទំព័រអេស្បាញ Fichajes.net បាន ឲ្យដឹងថាក្លិប Everton និងត្រៀមផ្តល់ទឹកប្រាក់ប្រមាណ២០ លានអឺរ៉ូ ដើម្បីបញ្ចុះបញ្ចូល Real Madrid អោយលក់ Isco ទៅអោយពួកគេ ខណៈដែល តម្លៃខ្លួនបច្ចុប្បន្នរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះគឺប្រមាណ ៣០ លានអឺរ៉ូដែល ខុសគ្នាពាក់កណ្តាលកាលពីឆ្នាំ២០១៨ ខ្សែបម្រើជំនាញជើងឆ្វេងរូបនេះមានតម្លៃខ្លួនដល់ទៅ៦០លានយូរ៉ូឯណោះ ។ បើទោះបីជាមានកិច្ចសន្យាជាមួយក្លឹប Bernabeu រហូតដល់ឆ្នាំ ២០២២ ក៏ពិតមែនតែក្លឹបអាចពិចារណាលើសំណើរទិញខាងលើ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្តុដោយសាមេរោគកូវីត-១៩ដែលក្លឹបកំពុងប្រឈម។

ប្រភព៖ Sport.Es