លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បានអះអាងថាខ្សែបំរើ Thomas Partey របស់ក្រុមកាំភ្លើងធំ Arsenal ត្រៀមនឹងធ្វើការស្កេនលើបញ្ហារបួសភ្លៅ អំឡុងពេលដែលពួកគេបានបរាជ័យ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល៣ទល់និង០។
អតីតកីឡាករ At.Madrid សញ្ជាតិហ្កាណាបានបង្ហាញខ្លួនចូលលេងបានត្រឹមតែ ៤៥ នាទីប៉ុណ្ណោះនៅឯកីឡដ្ឋាន Villa Park មុនពេលត្រូវបាន បង្ខំចិត្តប្តូរចេញអំឡុងពេលសម្រាកនិងជំនួសដោយកីឡាករ Dani Ceballos ។ព័ត៌មានអំពីបញ្ហា រងរបួសរបស់ Partey បានបង្ហាញនូវលទ្ធផលគួរឱ្យសោកស្តាយសម្រាប់ក្រុមកាំភ្លើងធំ Arsenal ដែលបានបរាជ័យ ដោយសារគ្រាប់បាល់ ២ គ្រាប់របស់កីឡាករ Ollie Watkins និងគ្រាប់បាល់ធ្វើអោយចូលទីខ្លួនឯងពី សំណាក់កីឡាករ Buyako Saka ។
ប្រភព៖ Goal