ខ្សែប្រយុទ្ធឆ្នើមក្លឹប Man. City កីឡាករ Gabriel Jesus បានវិលត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួម ក្រុមវិញមុនការប្រកួតរបស់ក្លឹប Olympiacos របស់ក្រិកសម្រាប់ការប្រកួតនៅក្របខណ្ឌ Champions League និងការប្រកួតចុងសប្តាហ៏នជាមួយហង្សក្រហម Liverpool នៅក្របខណ្ឌ Premier League ។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនបានបង្ហាញខ្លួនអោយក្រុមមេឃខៀវ ក្រោយរកបានគ្រាប់បាល់ក្នុងជ័យជំនះជួយអោយក្លឹបផ្តួលក្រុម Wolver កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅដោយសារតែបញ្ហារបួសភ្លៅ។ Jeusus វ័យ ២៣ ឆ្នាំរូបក៏បានខកខានចូលរួមការប្រកួតដល់ទៅ ៩ លើកក៏ដូចអវត្តមានសម្រាប់ក្រុមជម្រើសជាតិ អំឡុងពេលប្រកួតអន្តរជាតិកាលពីខែតុលាកន្លងទៅ។
ទោះយ៉ាងណា Jesus អាចនិងត្រូវក្លឹបដាក់អង្គុយជាកីឡាករបម្រុងក្នុងជំនួបជាមួយក្លឹប Olympiakos ដើម្បីចៀសវាងបញ្ហាសុខភាពដើម្បីអោយរូបគេមានឪកាសអាចហ្វឹកសមនិងមានភាពធូរស្បើយកាន់តែច្រើនលើបញ្ហារបួសមុនជំនួបអាចចូលលេងជាមួយក្រុមការពារតំណែងជើងឯកអង់គ្លេស Liverpool នៅថ្ងៃអាទិត្យ។
ប្រភព៖ Sportsmole