លោក Thomas Tuchel គ្រូបង្វឹកក្រុម Paris Saint-Germain បានធ្វើការិះគន់ខ្លាំងៗសម្រាប់កាលវិភាគ ប្រកួតសម្រាប់ក្រុមរបស់ខ្លួនដែលនិងមានភាពមមាញឹកបំផុតនោះ។ គួរបញ្ជាក់ថាក្រុមការពារតំណែងជើងឯក Ligue ១ បានយកឈ្នះលើក្រុម Nantes ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ដែលជាការប្រកួតទី ៥ ក្នុងរយៈពេល ១៦ ថ្ងៃ។
បន្ទាប់មកទៀត PSG នឹងត្រូវជួបជាមួយក្រុម RB Leipzig និង Rennes មុនពេលសម្រាប់សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិតាមប្រទេសនីមួយៗ។ បន្ទាប់មក កីឡាករទាំងអស់ នឹងវិលត្រឡប់មកចាប់ផ្តើមការវិលត្រលប់មកប្រកួតវិញដល់ទៅ ១០ លើកឯណោះនៅចន្លោះ ថ្ងៃទី ២០ ខែវិច្ឆិកាដល់ខែធ្នូចុងឆ្នាំ២០២០នេះ។
ក្រោយពីដឹកនាំ PSG ផ្តួលក្លឹប Istanbul Basaksehir កាលពីថ្ងៃពុធ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានប្រាប់សន្និសីទសារព័ត៌មានថា :ធ្វើដូច្នេះដូចសម្លាប់កីឡាករអញ្ចឹង។ នោះជាអ្វីដែលខ្ញុំតែងតែនិយាយ។ ពីព្រោះការប្រកួតប្រកៀកប្រកិតគ្នាពេក ហើយពួកគេមិនមានពេលសម្រាកគ្រប់គ្រាន់ទេ ។ព្រោះកីឡាករឆ្នើម ៗ របស់យើងត្រូវបានក្រុមជម្រើសជាតិកោះហៅដូច្នេះពួកគេមិនមានពេលឈប់ឡើយ។
លោក Tuchel ក៏បានបញ្ជាក់បន្ថែមថាមិនមែនតែPSG ដែលមានកីឡាកររងរបួសនិងត្រូវត្រៀមការប្រកួតដ៏មមាញឹកនៅក្នុងនោះមាន Liverpool និង Manchester City ព្រមទាំងម្ចាស់ជើងឯកអាឡឺម៉ង់ Bayern Munich ក៏កំពុងមានបញ្ហាប្រឈមដូចគ្នា នេះផងដែរ។