លោក Frank Lampard បានសម្តែងអារម្មណ៏រំភើបជាមួយទម្រង់លេងរបស់កូនក្រុមគឺខ្សែបម្រើ Hakim Ziyech បន្ទាប់ពីរូបគេបានស៊ុតបាល់បើកឆាកពីចំងាយ និងបន្តចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ជូលទីផ្តួលក្រុម Burnley ក្នុងលទ្ធផល៣ទល់និង០នាកីឡាដ្ឋាន Turf Moor កាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ ។
សរុបមក៣គ្រាប់របស់ Chelsea រកបានដោយកីឡាករអន្តរជាតិម៉ារ៉ុក Hakim Ziyech នៅនាទីទី២៦ មុនពេលខ្សែការពារអន្តរជាតិបារាំង Kurt Zouma តែតបាល់បញ្ចូលទីបានយ៉ាងល្អ នៅនាទីទី៦៣ក្រោយការបញ្ជូនបាល់ ពីជ្រុងរបស់ខ្សែបម្រើអង់គ្លេស Mason Mount ។Ziyech នៅតែបន្តទំនុកចិត្ត ដោយ បញ្ជូនបាល់អោយខ្សែប្រយុទ្ធអាឡឺម៉ង់ Timo Werner ស៊ុតបញ្ចូលទីនៅនាទីទី៧០។ ក្រុមតោខៀវ Chelsea បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៤ ខណៈ Burnley នៅបន្តឈរនៅលេខរៀងទី ១៨ ក្នុងតារាង។
ប្រភព៖ BBC