កីឡាករ Alex Telles ខ្សែការពារស្លាបឆ្វេងក្លឹបបិសាចក្រហម Manchester United បានធ្វើតេស្តិ៍រកឃើញវិជ្ជមានមេរោគកូវីត-១៩ ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានផ្ទេរពីក្រុមជើងឯកព័រទុយហ្គាល់ Porto មកកាន់ទឹកដី Old Trafford ក្នុងកិច្ចសន្យា ៤ ឆ្នាំជាមួយតម្លៃខ្លួន១៥លានយូរ៉ូកាលពីដើមខែតុលាមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតក្របខណ្ឌ Champions League ដែលក្រុម Man.Utd លត់ RB Leipzig ក្នុងលទ្ធផល៥ទល់និង០កាលពីថ្ងៃពុធនោះទេ។

ក្រុមម្ចាស់ជើងអង់គ្លេស ២០សម័យប្រកាសជាផ្លូវការណ៏ថាៈ យើងសូមជូនពរឱ្យគាត់(Telles)ឆាប់ជាសះស្បើយនិងវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ ។បច្ចុប្បន្នកីឡាករ វ័យ ២៧ ឆ្នាំរូបនេះ កំពុង ត្រូវបានក្លឹបដាក់អោយនៅដោយឡែករយៈពេល ១០ ថ្ងៃ។
ទោះយ៉ាងណា Telles បានបង្ហាញខ្លួនក្នុងជ័យជម្នះផ្តួល Paris St-Germain ប៉ុន្តែអវត្តមានសម្រាប់ការប្រកួតស្មើគ្នា ០-០ កាលពីចុងសប្តាហ៍មុនជាមួយក្រុមតោខៀវ Chelsea ក្នុងក្របខ័ណ្ឌ Premier League ។

ប្រភព៖ BBC