Manch United មិនមានការចាប់អារម្មណ៍ចង់ឱ្យកីឡាករ Alex Telles ចាកចេញពីទឹកដី Old Trafford អំឡុងពេលទីផ្សារដោះដូរនៅរដូវក្តៅនេះទេ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួន ២៤ប្រកួត កាលពីរដូវកាលមុនក្រោយចាកចេញពី Porto ទោះយ៉ាងណាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនអាចប្រជែងតំណែងជម្រើស១១នាក់ដំបូងជាមួយកីឡាករអន្តរជាតិអង់គ្លេស Luke Shaw នៅតំបន់ការពារស្លាបខាងឆ្វេងបានទេ។

កាលពីពេលថ្មីៗនេះ Roma បានបើកការពិភាក្សាដើម្បីខ្ចីជើងកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមុនរដូវកាលថ្មី Bundesliga ២០២១-២០២២ចាប់ផ្តើម។ប្រភពពីអ្នកកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Fabrizio Romano បានលើកឡើងថាៈ ក្រុម ម្ចាស់ជើងឯកអង់គ្លេស ២០សម័យ និងមិនបានអោយកីឡាករមកពីតំបន់អាមេរិកខាងត្បូងចាកចេញពីក្លឹបក្នុងរយៈពេល ខ្លីទេ។

ទោះបីបង្កើតឪកាសបញ្ចប់ទីបាន៤ដងសម្រាប់ក្លឹបកាលពីរដូវកាលមុននិងចូលលេងបាន៩លើកនៅ ក្នុងក្របខ័ណ្ឌ Premier League ខ្សែការពារស្លាបឆ្វេងរូបនេះមិនបានជាប់ជម្រើសជាតិក្នុងយុទ្ធនាការប្រកួត Copa America ដែលទើបតែបញ្ចប់ថ្មីៗនោះទេ។ យ៉ាងណាមិញ Telles បច្ចុប្បន្នមានកិច្ចសន្យា៣ឆ្នាំទៀតជាមួយក្រុមលោក Ole Gunnar Solskjaer។

ប្រភព៖ Sportsmole