ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ប្រឈមនិងអវត្តមានក្នុងជំនួបការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champions League ជាមួយក្រុមអធិរាជស Real Madrid បន្ទាប់ពីរូបគេបានរងរបួសភ្លៅ។កីឡាករអន្តរជាតិបែលហ្សិករបស់ក្រុមពស់យក្ស Inter Milan បានឆ្លងកាត់ការថតដោយប្រព័ន្ធ MRI បន្ទាប់ពីទទួលអារម្មណ៏ថាឈឺចាប់កំលុងពេលប្រកួតក្រៅទឹកដីជាមួយក្លឹប Shakhtar Donetsk កាលពីថ្ងៃអង្គារ។
ក្រុម Inter Milan បានបញ្ជាក់ជាផ្លូវការណ៏ថាអតីតខ្សែប្រយុទ្ធ Man.Utd រូបនេះមានអការៈឈឺ សាច់ ដុំភ្លៅខាងឆ្វេង នឹងកំពុងត្រូវបានក្រុមគ្រូពេទ្យបន្តតាមដាន និង វាយតម្លៃលើស្ថានភាពជាក់ស្តែង។
Lukaku រំពឹងថាបានត្រឹមតែអង្គុយទស្សនាការប្រកួតក្របខណ្ឌ SerieA ពេលជួបParma នៅថ្ងៃ សៅរ៍មុនពេលធ្វើដំណើរទៅកាន់ទឹកដី Camp Nou ប្រទេសអេស្បាញទឹកដី Santiago Bernabeu នា ថ្ងៃពុធសប្តាហ៍ក្រោយ។ ដំណឹងនេះគឺជាផលអវិជ្ជមានសម្រាប់គ្រូបង្វឹកលោក Antonio Conte ក្រោយការប្រកួតជម្រុះក្នុងពូលB បានត្រឹមស្មើជាមួយ Borussia Monchengladbach និង Shakhtar Donetskនោះ ។
ប្រភព៖ Goal