ប្រភពពីគេហទំព័រអេស្បាញ L’Equipe បានចុះផ្សាយអោយដឹងថាអ្នកចាត់ការទូទៅ Zinedine Zidane កំពុងប្រឈមនិងការបណ្តេញចេញពីក្រុមអធិរាជស Real Madrid ប្រសិនជាគ្រូបង្វឹក រូបនេះមិនអាច ដឹកនាំនិងស្រោចស្រង់ក្លឹបអោយប្រសើរឡើងវិញបាននៅ២ប្រកួតសំខាន់ចុងក្រោយនោះទេ។

ក្រុមការពារតំណែងជើងឯក La Liga បច្ចុប្បន្នមាន១ពិន្ទុឃ្លាតពីក្រុមកំពូលតារាង Real Sociedad ដោយមាន១ប្រកួតនៅក្នុងដៃក្រោយចាប់ផ្តើមរដូវកាលថ្មីជាមួយជ័យជំនះ៣ដង ស្មើ១ដង និងចាញ់១ដង ។ប៉ុន្តែ បរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដីខ្លួនឯងផ្ទួនៗ ជាមួយក្រុមទើបនិងឡើងពីលីកទី២ Cadiz នៅ ក្របខណ្ឌLa Liga និងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League ជាមួយក្រុមជើងខ្លាំងអ៊ុយក្រែន Shakhtar Donetsk ។

ដូច្នេះការប្រកួតបន្ទាប់របស់ Real Madrid គឺជំនួប El-Clasicoនៅទឹកដី Camp Nou ជាមួយក្លឹបគូប្រជែងដ៏ជូរចត់គឺ Barcelona និងការប្រកួត Champions League វគ្គជម្រុះក្នុងពូលលើកទី២ ជាមួយក្រុម Monchengladbach និងសម្រេចជោគវាសនារបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះហើយ។

ប្រភព៖ Goal