ក្រុមបិសាចក្រហម Man. United និងត្រូវអត្តមានកីឡាករ Eric Bailly រហូតដល់ពាក់កណ្តាលខែវិច្ឆិកាដោយសារបញ្ហារបួសសាច់ដុំ។ ទោះបីជាបង្ហាញខ្លួនចូលលេងបានត្រឹមតែ ១៥ លើកនៅរដូវកាលចាស់ ២០១៩-២០២០ក៏ពិតមែន តែចូលមកដល់រដូវកាលថ្មីខ្សែការពារកណ្តាលរូបនេះទទួលបានទំនុកចិត្តនិង បង្ហាញខ្លួនចំនួន ៤ លើកមកហើយអោយក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យនៅ រដូវកាលនេះខណៈដែលអតីតកីឡាក្រុម Villlareal អង្គុយកៅអីបម្រុងក្នុងការប្រកួតដែល Man.Utd ការទទួលជ័យជម្នះលើក្រុម Newcastle United កាលពីចុងសប្តាហ៍មុន។

ទោះយ៉ាងណាកីឡាករអន្តរជាតិកូតឌីវ័រវ័យ២៦ឆ្នាំត្រូវការរយៈពេលដល់ទៅ៤សប្តាហ៏ ដើម្បីព្យាបាលរបួស។ ថ្លែងប្រាប់បណ្តាញសារពត៌មានក្រោយផ្តួល Paris Saint-Germain លោក Ole Gunnar Solskjaer អ្នកចាត់ការសញ្ជាតិន័រវែ រូបនេះបានបញ្ជាក់ថាៈ Bailly និងមិនបង្ហាញខ្លួនមុនពេលសម្រាកសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិទេ។ ឥលូវនេះរូបគេ នឹងខកខានការប្រកួតសំខាន់ៗជាមួយក្រុមតោខៀវ Chelsea, RB Leipzig, Arsenal, Istanbul Basaksehirនិង Everton ។

ប្រភព៖ Sportsmole