ខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United នឹងត្រូវអវត្តមានរយៈពេល ៥ ខែបន្ទាប់ពីបានចូលធ្វើការវះកាត់បន្ទាប់ពីរងរបួសសរសៃពួរជង្គង់នៅកំលុងការប្រកួតមុនបើករដូវកាលជាមួយ Tottenham នៅ​ក្រុងសៀងហៃប្រទេសចិន។

​គ្រូបង្វឹកMan.Unitedលោក Solskjaer បានបង្ហាញ​ប្រាប់​ពី​ស្ថាន​ភាពរបួសរបស់ខ្សែការពារកណ្តាលក្រុម Man Unitedកីឡាករអន្តរជាតិកូឌីវ័របន្ទាប់ពីបានយកឈ្នះ ១-០ កាលពីរាត្រីថ្ងៃអង្គារលើក្រុម Kristiansund ដែល​មានមូលដ្ឋាននៅទី ក្រុងOslo ជាទីក្រុងកំណើតរបស់លោក ។ អ្នកចាត់ការទូទៅសញ្ជាតិន័រវេរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថារបួសរបស់Bailly អាចនិងអូសបន្លាយ​ធ្វើ​ការ​សម្រាក​​និង​ព្យាបាលរហូតដល់ទៅ៥ខែឯណោះ។

ឈរលើបញ្ហារបួសរបស់ខ្សែការពារBailly បានជម្រុញអោយលោក Solskjaer បង្កើនការចង់បានខ្សែការពារ Harry Maguire ដើម្បី​មានឪកាសផ្ទេរមកជួយក្រុមទាន់ពេលមុនរដូវកាលថ្មីចាប់ផ្តើមនៅសប្តាហ៏ក្រោយ ស្រប​ពេល​​បិសាចក្រហម​បាន​បើកការចរចារលើករណីខ្សែប្រយុទ្ធRomelu Lukaku ខណៈ​Juventus ត្រៀមផ្តល់មក​វិញ​នៅខ្សែប្រយុទ្ធ Paulo Dybala ជាថ្នូរ។