Cristiano Ronaldo បានឆ្លើយតបចំពោះការលើកឡើងថារូបគេនិងមិនគោរពតាមគោលការណ៏របស់គ្រូពេទ្យ វេជ្ជសាស្រ្ត ក្រោយពីរូបគេពិនិត្យឃើញលទ្ធផលមានឆ្លងមេរោគកូវីត-១៩ បន្ទាប់ពីបានធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងទូរីនប្រទេសអ៊ីតាលីវិញក្រោយបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់រួចមក។

ប្រធានក្រុមវ័យ ៣៥ ឆ្នាំរូបនេះត្រូវបានធ្វើតេស្ត៏រកឃើញមានផ្ទុកមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ មុនពេលក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ ផ្តួលក្រុមភ្ញៀវស៊ុយអ៊ែត ៣ទល់និង០ក្នុងការប្រកួតដណ្តើមពានរង្វាន់ Nations League កាលពីថ្ងៃពុធ នៅទីក្រុងលីស្បន។

ឆ្លើយតបបញ្ហានេះកាលពីថ្ងៃសុក្រអតីតខ្សែប្រយុទ្ធក្លិប Real Madrid និង Man. United បានបញ្ចាក់ប្រាប់យ៉ាងដូច្នេះថាៈខ្ញុំគោរពនិងធ្វើតាមរាល់បទបញ្ញាតិ ដោយមិនបានល្មើសនៅចំនុចណាមួយដែលបានចែងនៅក្នុងប្រទេស អ៊ីតាលីនោះទេ។ការលើកឡើងដែលផ្ទុយពីនេះវាគឺជារឿងមិនពិត ព្រោះខ្ញុំបាននិយាយជាមួយក្រុមគ្រួសារ ជាមួយទំនួលខុសត្រូវ។ដូច្នេះអ្វីគ្រប់យ៉ាងត្រូវបានធ្វើដោយមានការអនុញ្ញាត។ម្ចាស់ពានបាល់មាស៥សម័យបន្តថាៈខ្ញុំកំពុងត្រូវដាក់អោយនៅដាច់ដោយឡែកតែម្នាក់ឯងនៅជាន់ទីមួយ រឺឯងកូន ៗ នៅជាន់មួយផ្សេងទៀត។ ដូច្នេះយើងរង់ចាំដល់១០ថ្ងៃដើម្បីពិនិត្យលទ្ធផលម្តងទៀត។ ជារឿងពិបាក សម្រាប់ខ្ញុំដែលមិនត្រូវទាក់ទងជាមួយពួកគេប៉ុន្តែយើងត្រូវតែគោរពច្បាប់ ។

ប្រភព៖ Goal