លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានរិះដល់វីដេអូជំនួយការអាជ្ញាកណ្តាល(VAR)ដែលមិនបានចាប់កំហុស Jordan Pickford ដែលបានប៉ះទង្គិចគ្នាជាមួយ Van Dijk ក្នុងការប្រកួតស្មើជាគ្នាជាមួយម្ចាស់ផ្ទះគឺក្លឹបរួមទីក្រុង Everton កាលពីថ្ងៃសៅរិ៍។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះយល់ថា Liverpool សមនិងទទួលបានបាល់ពិន័យ១១ម៉ែត្រសម្រាប់ពេលនោះ តែផ្ទុយទៅវិញ VARមិនបានចាត់ទុកសកម្មភាពនេះជាទង្វើផ្ទុយលក្ខណ្ឌប្រកួត ខណៈដែលអាជ្ញាកណ្តាលខ្សែបន្ទាត់លើទង់និងចាត់ទុកជាបាល់អកហ្សឺ (Offside)ទៅវិញ ។
ក្រុមម្ចាស់ជើងឯក Premier League យល់ឃើញថាកំហុសរបស់អ្នកចាំទីអង់គ្លេសរូបនេះ គួរតែត្រូវបានបណ្តេញចេញផងដែរ។ទោះយ៉ាងណាម្ចាស់ផ្ទះEvertonនៅសល់តែអ្នកលេងតែ១០នាក់ ក្រោយពី ខ្សែប្រយុទ្ធប្រេស៊ីល Richarlison ត្រូវអាជ្ញាកណ្តាលបណ្តេញចេញកំលុងពេលលទ្ធផលស្មើគ្នា២ទល់និង២ បន្ទាប់ពីរូបគេបានប៉ះទង្គិចជាមួយខ្សែបម្រើ Thiago ដោយចេតនា និង នាំអោយអតីតកីឡាករBayern Munich សញ្ជាតិអេស្បាញរូបនេះដួលនៅលើទីលានមុនបញ្ចប់ការប្រកួតតង់ទី២។
ប្រភព៖ Metro