Neymar បានបំបែកកំនត់ត្រារៀមច្បងខ្សែប្រយុទ្ធ Ronaldo ក្នុងនាមអ្នក រកគ្រាប់បាល់ច្រើនបំផុតទី ២ សម្រាប់ក្រុមសាំបាប្រេស៊ីលដោយរកបានគ្រាប់បាល់បញ្ចូលទី៣គ្រាប់ពេលផ្តួលម្ចាស់ផ្ទះប៉េរូកាល ពី ថ្ងៃ អង្គារក្នុងលទ្ធផល៤ទល់និង២សម្រាប់ការប្រកួតជំរុះពានរង្វាន់ World Cup ឆ្នាំ២០២២នៅប្រទេសកាតា។
Neymar បច្ចុប្បន្នមានវ័យ ២៨ ឆ្នាំបានបង្កើនកំនត់ត្រារកបាន ៦៤ គ្រាប់ក្នុង ១០៣ ប្រកួតអោយ ម្ចាស់ជើងឯក Copa America ប្រេស៊ីល ឈរលេខរៀងទី២បន្ទាប់ពីអធិរាជបាល់ទាត់ ប្រេស៊ីលដែលធ្លាប់ជួយជម្រើសជាតិឈ្នះពាន World Cup ៣ដងមានកំនត់ត្រាស៊ុតបញ្ជូលទី៧៧គ្រាប់នោះ។សម្រាប់ Ronaldo ប្រេស៊ីល វិញ ធ្លាប់មានកំណត់ត្រារកបានគ្រាប់បាល់៦២គ្រាប់ក្នុង៩៨ប្រកួត និងធ្លាប់បានជួយប្រេស៊ីលលើកពាន World Cup ២ដងផងដែរនោះ។
ប្រភព៖ Goal