ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើតេស្ដវិជ្ជមានកូវីដ១៩កាលពីយប់មិញនេះ និងត្រូវដាក់ដោយឡែកពីសមាជិកក្រុមព័រទុយហ្គាល់ដទៃទៀត។
ត្បិតតែកំពុងនៅដោយឡែកយ៉ាងនេះមែន ប៉ុន្តែ Ronaldo ក៏បានមកអង្គុយមើលសមាជិកហ្វឹកហាត់ជាធម្មតាផងដែរ ដើម្បីត្រៀមលេងនៅ UEFA Nations League ។ បុរសវ័យ៣៥ឆ្នាំរូបនេះ ឆ្លងមេរោគប៉ុន្ដែមិនមានចេញរោគសញ្ញាអ្វីនោះទេ និងកំពុងដាក់នៅដោយឡែកដើម្បីតាមដានបន្ដទៀត។ គេរំពឹងថាមិនយូរឡើយ Ronaldo នឹងអាចជាសះស្បើយបានដូចកីឡាករដទៃទៀត ដែលឆ្លងមេរោគនិងមិនចេញរោគសញ្ញា។
រំលឹកថា Ronaldo បានលេងជាមួយក្រុមបារាំងកាលពីប៉ុន្មានថ្ងៃកន្លងទៅ ពេញ៩០នាទីតែម្ដង។ រូបគេក៏បានចាប់ដៃជាមួយកីឡាករជាច្រើននាក់ក្នុងការប្រកួតនោះផងដែរ។ គេកំពុងបារម្ភចំពោះសមាជិកដទៃទៀតក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ប៉ុន្តែលទ្ធផលធ្វើតេស្ដលើកដំបូងបញ្ជាក់ថាគ្មានអ្នកឆ្លងទៀតទេ៕
ប្រភព៖ Sabay News