Wayne Rooney ជឿជាក់ថាអតីតក្លឹបបិសាចក្រហម Man.United គួរចំណាយប្រាក់១០០លានផោនដើម្បីទិញខ្សែប្រយុទ្ធកណ្តាល Harry Kane ដោយមិនត្រូវទិញខ្សែបម្រើ-ប្រយុទ្ធស្លាប Jadon Sancho នោះទេ។
ក្លឹបជើងឯកអង់គ្លេស២០សម័យមានការចាប់អារម្មណ៍និងបានព្យាយាមចរចារចុះហត្ថលេខាកីឡាករអន្តរជាតិអង់គ្លេសរូបនេះពីក្លឹបជើងឯករងអាឡឺម៉ង់គឺ Borussia Dortmund ប៉ុន្តែគិតមកដល់ខែតុលានេះ ភាគីទាំងពីរនៅ មិនទាន់បានយល់ព្រមលើតម្លៃផ្ទេររបស់អតីតកីឡាករក្លឹប Man.City រូបនេះនៅឡើយទេ។យ៉ាងណាមិញក្រុមរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងស្ថិតក្នុងការចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធជើងចាស់សញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani ក្រោយពីកិច្ចសន្យារបស់គេជាមួយ Paris Saint-Germain ឈានដល់ទីបញ្ចប់ ។
វីរបុរសដែលរកបានគ្រាប់បាល់ច្រើនបំផុតអោយក្លឹបរូបនេះបានបញ្ជាក់ពីមូលហេតុខាងលើដល់កាសែត Sunday Times ថាៈ Man.Utd គួរតែស្វែងរកកីឡាករពាក់អាវលេខ ៩ ម្នាក់សម្រាប់បំពេញតួនាទី រយៈពេលវែងខណៈខ្សែបម្រើ-ប្រយុទ្ធស្លាបពួកគេមានរួចទៅហើយនោះ។ កំពុងលេងអោយក្រុម Derby Country អតីតកីឡាករជម្រើសជាតិអង់គ្លេសវ័យ បន្តថាៈKane វ័យ ២៧ ឆ្នាំរូបនេះ គួរតែជាកីឡាករដែលពួកគេ (Man.Utd) ប្រាថ្នាចង់បាន ។ផ្ទុយទៅវិញ Jadon Sancho គឺជាកីឡាករកំពូលម្នាក់ប៉ុន្តែខ្ញុំគិតថាវាជារឿងចម្លែកដែលក្លឹបព្យាយាមនាំយកកីឡាករដែលលេងនៅទម្រង់ដូចគ្នានិងមានអាយុប្រហាក់ប្រហែលគ្នាដូចជាៈ Marcus Rashford និង Anthony Martialនោះ។ ដូច្នេះការមកដល់របស់គាត់( Sancho) អាចនិងធ្វើអោយ Mason Greenwood ចាកចេញរឺយ៉ាងណា?
ប្រភព៖ Goal