បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Alex Telles ហើយ ខណៈបច្ចុប្បន្នក្លឹប Man Utd កំពុងតែពិភាគ្សារជាមួយនឹងក្លឹប Porto FC លើតម្លៃខ្លួនកីឡាកររូបនេះ។

Alex Telles បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយរូបគេអាចរកគ្រាប់បាល់បាន១៣គ្រាន និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីចំនួ​ន១២ដង ក្នុងការបង្ហាញខ្លួនចំនួន៤៩ដង ក្នុងនាមជាខ្សែការពារឆ្វេង។ គួរបញ្ចាក់ផងដែលកឹ្លបបិសាចក្រហម Manchester United ចាប់ផ្តើមមានពាក្យចរចាមរាមក្នុងផ្ទេរកីឡាកររូបនេះទៅកាន់ទឹកដី Old Trafford ខ្លាំងក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ហើយគេជឿជាក់ថាតម្លៃខ្លួនកីឡាកររូបនេះអាចឈានដល់២៥លានផោន។

បើយោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីឈ្មោះ Fabrizio Romano បានបញ្ចាក់ថាក្លឹប Man Utd និងកីឡាករ Alex Telles បានយល់ព្រមលក្ខខណ្ឌ​ផ្ទាល់ខ្លួនជាមួយគ្នារួចហើយ ខណៈបច្ចុប្បន្នក្លឹប Man Utd និង Porto កំពុងតែចរចារគ្នាលើតម្លៃខ្លួនកីឡាករូបនេះ៕

ប្រភព៖ We are soccer