Pierre-Emerick Aubameyang បានបញ្ជាក់ថាក្លឹបយក្សអេស្បាញ Barcelona ស្ថិតក្នុងចំណោម ក្លឹបដែលបានផ្តល់សំណើរចង់ចុះហត្ថលេខានាំយករូបលោក មុនពេលខ្សែប្រយុទ្ធអន្តរ ជាតិហ្គាបុង រូបនេះបន្តកិច្ចសន្យាថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal ។ ខ្សែប្រយុទ្ធឆ្នើមវ័យ ៣១ ឆ្នាំរូបនេះ ទើបតែ កាន់ប៊ិចចុះកិច្ចសន្យា រយៈពេល ៣ ឆ្នាំជាមួយក្រុមម្ចាស់ជើងឯក FA Cup កាលពីដើមខែកញ្ញានេះ ដោយបញ្ចប់នូវការរំពឹងទុក ខណៈកិច្ចព្រមព្រៀងរបស់អតីតកីឡាករក្រុម Dortmund រូបនេះជិតអស់ សុពលភាពរយៈពេល ១២ ខែចុងក្រោយនេះ។
Aubameyang បានបង្ហើបប្រាប់យ៉ាងដូច្នេះថា ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ៦សម័យ Barcelona បានព្យាយាមទាក់ទាញមករូបគេអោយផ្លាស់ទៅកាន់ទឹកដី Camp Nou ប៉ុន្តែអ្វីៗមិនបានដំណើរការដូចការគ្រោងទុកនោះទេ ក៏ព្រោះតែមានហេតុផល២សំខាន់នោះគឺ ទី១. អ្នកចាត់ការសញ្ជាតិអេស្បាញ លោក Mikel Arteta បានផ្តល់ហេតុផលនិងជំនឿចិត្តព្រម ទំាងប្រាក់ពលកម្មនឿយហត់គ្រប់គ្រាន់ ក្រោយបានពិភាក្សាគ្នាកំលុងពេលលីគកំពូលអង់គ្លេសត្រូវបានផ្អាកដោយសាមេរោគកូវីត-១៩ ដែលជាហេតុនាំអោយមានការបន្ត កិច្ចសន្យាថ្មីជាមួយក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងនេះ។ ទី២ .គឺអ្នកគាំទ្រដែលបានផ្តល់ក្តីស្រលាញ់ និង ជំនឿចិត្តពីអ្នកគាំទ្រ និង មនុស្សដ៏ទៃទៀតពិសេសគឺក្លឹបតែម្តង។
ប្រភព: Goal