អ្នកចាំទី Kepa Arrizabalaga គ្រោងនឹងត្រូវក្លឹបតោខៀវ Chelsea ដាក់អោយក្លឹបដទៃខ្ចីជើង បន្ទាប់ពីក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសមួយនេះបានសម្រេចការ ផ្ទេរយកអ្នកចំាទី Edouard Mendy វ័យ២៨ឆ្នាំពីក្លឹប Renne កាលពីថ្ងៃសុក្រទី២៥កញ្ញា ២០២០។

គេហទំព័រ The Sun បានចុះផ្សាយថាៈក្រោយការមកដល់របស់កីឡាករសញ្ជាតិសេណេហ្គាល់តម្លៃ២២លានផោនរូបនេះ ក្លឹបនិងដាក់អោយរូបគេលេងក្នុងនាមអ្នកចាំទីដៃទី១ ខណៈ Kepa ដែលជាកីឡាករអ្នកចាំទីជាប់កំនត់ត្រាថ្លៃបំផុតប្រមាណ៧១លានផោន ដែលត្រូវ Chelsea ទិញ ពី Bilbao និងកាលពីឆ្នាំ២០១៨ និងត្រៀមចាកចេញទៅក្លឹបថ្មី មុនពេលទីផ្សារដោះដូរកីឡាករ និងត្រូវបិទនៅថ្ងៃទី ៥ តុលា ២០២០ខាងមុខនេះ។

ប្រភពខាងលើបន្តថាគ្រូបង្វឹកលោក Frank Lampard កំពុងតែរង់ចាំការដាក់សំណើរពីក្លឹបណា ដែលចង់បានអ្នកចាំទីអន្តរជាតិអេស្បាញរូបនេះ បន្ទាប់ពីរូបគេជាប់ជម្រើស១១នាក់ដំបូង ២រដូវកាលមកហើយ ក្រោយការចាកចេញរបស់ Thibaut Courtois ទៅកាន់ក្លឹប Real Madrid នៅឆ្នាំ២០១៨។ទោះយ៉ាងណារដូវកាលចាស់ និង ការចាប់ផ្តើមរដូវកាលថ្មី Kepa បានធ្លាក់ ទម្រង់លេង និង មានបញ្ហារបូតគ្រាប់បាល់ជាច្រើន ទើបធ្វើអោយក្លឹបស្វែងរកអ្នកចាំទីខាងលើ មកជំនួសរូបគេ។

ប្រភព៖ TheSun