Alvaro Morata បានវិលត្រឡប់ទៅអតីតក្លឹប Juventus របស់ខ្លួនវិញក្នុងកិច្ចសន្យាខ្ចីជើង រយៈពេល ១២ ខែ ពីក្លឹប Atletico Madrid ។ខ្សែប្រយុទ្ធអន្តរជាតិអេស្បាញរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងទូរីនដើម្បីបង្ហាញខ្លួនជាលើកទី ២ ជាមួយក្រុមម្ចាស់ជើងឯក Serie A ដើម្បីបន្តយុទ្ធនាការប្រកួតរដូវកាលថ្មីឆ្នាំ ២០២០-២០២១ ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្ទេរនេះ Juventus នឹងត្រូវបង់ប្រាក់លើកដំបូង ចំនួន ១០ លានយូរ៉ូសម្រាប់រដូវកាលនេះនិងត្រូវបន្ថែម ១០ លានយ៉ូរូទៀតប្រសិនពួកគេចង់បន្តខ្ចីជើងអតីតខ្សែប្រយុទ្ធតោខៀវ Chelsea រូបនេះនៅរដូវកាលទី២បន្ត។ទោះយ៉ាងណាក្រុមរបស់គ្រូបង្វឹកលោក Andrea Pirlo និង មានជម្រើសក្នុងការផ្ទេរជាអចិន្រ្តៃយ៏នៅពេលបញ្ចប់រដូវកាលទី២ ក្នុងការនាំយក Morata គឺពួកគេត្រូវចំណាយប្រាក់ត្រឹមតែ៣៥លានយូរ៉ូ ដូច្នេះមានន័យថាក្លឹបត្រូវចំណាយប្រាក់សរុបដល់ទៅ ៥៥លានយូរ៉ូឯណោះ។
Morata ធ្លាប់ចំណាយពេល២រដូវកាលចន្លោះឆ្នាំ២០១៤និង ២០១៦ រូបគេ ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់និងជួយក្លឹប ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងយុទ្ធនាការរដូវកាលដំបូងមុនពេលផ្លាស់ទៅ Real Madrid ដោយបានឈ្នះពានចំនួន៥ជាមួយក្រុម។
ប្រភព៖ Goal