Frank Lampard នៅតែលើកសរសើរកូនក្រុមរបស់ខ្លួន៣រូបទោះបីជាចាញ់គូប្រជែងគឺក្រុមភ្ញៀវ Liverpool ក្នុងលទ្ធផល២ទល់និង០កាលពីសប្តាហ៏ទី២ខណៈក្រុមការពារតំណែងជើងឯក Premier League ពិតជាមានប្រៀបក្រោយពី Chelsea បាត់បង់ខ្សែការពារ Andreas Christensen មុនបញ្ចប់តង់ទី១។

អតីតគ្រូបង្វឹកក្រុម Derby Country រូបនេះមិនយល់ព្រមលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលសម្រេច ផ្តល់កាតក្រហម ដល់កីឡាករសញ្ជាតិដាណឹម៉ាករូបនេះទេ ប៉ុន្តែក្រោយពីអាជ្ញាកណ្តាលពិនិត្យលើប្រព័ន្ធ VAR ហើយទីបំផុតលោកទទួលស្គាល់ថាការពិតវាជាបាល់ទាត់។

ទោះបីជាបរាជ័យក្នុងទឹកដីខ្លួនឯង ក្រោយសល់កីឡាករតែ១០នាក់ ក៏ប៉ុន្តែគ្រូបង្វឹកអន្តរជាតិអង់គ្លេសរូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថាៈ ខ្ញុំខកចិត្តដែលបាត់បង់ ៣ ពិន្ទុដូចដែលយើងតែធ្វើបាន ។ការពិតខ្ញុំជារីករាយជាងពេលលេងជាមួយ Brighton ។ ថ្ងៃនេះខ្ញុំបានឃើញស្មារតីរបស់កូនក្រុមដែលលេងនៅតំបន់ការពារ៣រូបមានដូចជាៈ Reece James, Kurt Zouma និង Fikayo Tomori ដែលចូលមកចុងក្រោយគេ ក្នុងនាមកីឡាករបម្រុង តែពួកគេធ្វើបានល្អ។

ប្រភព៖ Metro